កុំខ្វល់ កុំគិតមនុស្សដែលស្អប់អ្នកអី..!

 👉ពិចារណាមើល...កុំគិត កុំខ្វល់មនុស្សដែលស្អប់អ្នកអី..!

តើពេលណាអ្នកនឹងចាកចេញពីពិភពលោកមួយនេះ ?


ប្រសិនបើថ្ងៃមួយ អ្នកស្លាប់ទៅ ថ្ងៃដំបូង..ដែលអ្នកស្លាប់ទៅហើយមនុស្សដែលស្អប់អ្នក - គេនឹងច្រៀងរាំលេង..យ៉ាងសប្បាយរីករាយបំផុត មនុស្សដែលស្រឡាញ់អ្នក មានតែទឹកភ្នែកហូរមិនឈប់ ។ 

👉ថ្ងៃទី២ ...សាកសពរបស់អ្នកត្រូវបានគេបញ្ចុះ ក្បាលបែរ

ទៅទិសខាងលិច-មនុស្សដែលស្អប់អ្នក មើលទៅរណ្តៅសពរបស់អ្នកដោយញញឹម និងរីករាយយ៉ាងខ្លាំង ។ 

👉មនុស្សដែលស្រឡាញ់អ្នក ក្រោយពីបញ្ចុះសពរបស់អ្នកហើយ មិនហ៊ានបែរត្រឡប់មើលក្រោយ ដោយមិនអាចទប់ចិត្តរបស់ខ្លួនឯងបាន ។

មួយឆ្នាំក្រោយមក រាងកាយរបស់អ្នកចាប់ផ្តើមរលួយ

ផ្នូររបស់អ្នក ប្រឈមនឹងពន្លឺថ្ងៃ ភ្លៀងនិងខ្យល់ ។ 


មនុស្សដែលស្អប់អ្នក ក្រោយពេលហូបអាហារ ក្រោយពេលផឹកទឹកតែ ក្រោយពេលផឹកស្រា ក៏នៅតែជេរអ្នកពេលខ្លះ !


មនុស្សដែលស្រឡាញ់អ្នកយប់ជ្រៅស្ងាត់ ទឹកភ្នែកក៏នៅតែ

ហូរ មិនដឹងបង្ហាញអារម្មណ៍ជាមួយនរណា ។ 


ដប់ឆ្នាំក្រោយមក សពរបស់អ្នករលួយគ្មានសល់ នៅសល់

តែគំនរឆ្អឹងមិនច្រើនទេ មនុស្សដែលស្អប់អ្នក នៅគ្រាន់តែ

ចាំឈ្មោះរបស់អ្នកប៉ុណ្ណោះ ប៉ុន្តែមិនអាចចាំមុខរបស់អ្នកបាន

តទៅទៀត មនុស្សដែលស្រឡាញ់អ្នកខ្លាំងបំផុត នៅពេល

រំលឹកដល់អ្នក ក៏នឹងអង្គុយនឹកគិតដល់អ្នកម្តងម្កាល ។ 


ស្ថានភាពសង្គម សម្ពាធលើការរកស៊ីទទួលទាន 

រឿងរ៉ាវរបស់អ្នក គ្មាននរណាចាប់អារម្មណ៍អ្វី

តទៅទៀតឡើយ ។ 


អស់ពេលជាច្រើនឆ្នាំក្រោយមក ផ្នូររបស់អ្នក ត្រូវថ្ងៃ ត្រូវខ្យល់ ត្រូវភ្លៀងរហូត ហើយក៏រេចរឹលអស់បន្សល់ទុកតែគំនរដី ទាល់តែសង្កេតទើបអាចមើលឃើញបានប៉ុណ្ណោះ  ។ 


មនុស្សដែលស្អប់អ្នក ក៏មិនបានស្អប់អ្នកទៀតនោះដែរ

ពីព្រោះគេក៏ស្លាប់ដែរដូចគ្នា មនុស្សដែលស្រឡាញ់អ្នក 

ក៏ត្រូវបានបញ្ចុះនៅក្បែរគំនរដី គឺផ្នូររបស់អ្នកដូចគ្នា ។ 




និយាយពីពិភពលោកនេះ ទីបំផុតអ្នកគ្មានអ្វីទាល់តែសោះ មានតែការតស៊ូប្រជែងគ្នា កន្លងមកអស់មួយជីវិត ប៉ុន្តែមិនអាចនាំយកអ្វីទៅជាប់ជាមួយនឹងខ្លួនបាន សូម្បីតែស្មៅ មែកឈើ មាសពេជ្រ  កន្ទប ខោអាវ កញ្ចាស់មួយក៏មិនអាច

យកទៅបានដែរ៚


ប្រភពៈ FB Sothy Lim

អត្ថបទៈ      Sothy Lim

Comments

Popular posts from this blog

@..ខ្ញុំគឺខ្ញុំ

👉កូនត្រូវចាំថា....