កុំខ្វល់ កុំគិតមនុស្សដែលស្អប់អ្នកអី..!
👉ពិចារណាមើល...កុំគិត កុំខ្វល់មនុស្សដែលស្អប់អ្នកអី..! តើពេលណាអ្នកនឹងចាកចេញពីពិភពលោកមួយនេះ ? ប្រសិនបើថ្ងៃមួយ អ្នកស្លាប់ទៅ ថ្ងៃដំបូង..ដែលអ្នកស្លាប់ទៅហើយមនុស្សដែលស្អប់អ្នក - គេនឹងច្រៀងរាំលេង..យ៉ាងសប្បាយរីករាយបំផុត មនុស្សដែលស្រឡាញ់អ្នក មានតែទឹកភ្នែកហូរមិនឈប់ ។ 👉ថ្ងៃទី២ ...សាកសពរបស់អ្នកត្រូវបានគេបញ្ចុះ ក្បាលបែរ ទៅទិសខាងលិច-មនុស្សដែលស្អប់អ្នក មើលទៅរណ្តៅសពរបស់អ្នកដោយញញឹម និងរីករាយយ៉ាងខ្លាំង ។ 👉មនុស្សដែលស្រឡាញ់អ្នក ក្រោយពីបញ្ចុះសពរបស់អ្នកហើយ មិនហ៊ានបែរត្រឡប់មើលក្រោយ ដោយមិនអាចទប់ចិត្តរបស់ខ្លួនឯងបាន ។ មួយឆ្នាំក្រោយមក រាងកាយរបស់អ្នកចាប់ផ្តើមរលួយ ផ្នូររបស់អ្នក ប្រឈមនឹងពន្លឺថ្ងៃ ភ្លៀងនិងខ្យល់ ។ មនុស្សដែលស្អប់អ្នក ក្រោយពេលហូបអាហារ ក្រោយពេលផឹកទឹកតែ ក្រោយពេលផឹកស្រា ក៏នៅតែជេរអ្នកពេលខ្លះ ! មនុស្សដែលស្រឡាញ់អ្នកយប់ជ្រៅស្ងាត់ ទឹកភ្នែកក៏នៅតែ ហូរ មិនដឹងបង្ហាញអារម្មណ៍ជាមួយនរណា ។ ដប់ឆ្នាំក្រោយមក សពរបស់អ្នករលួយគ្មានសល់ នៅសល់ តែគំនរឆ្អឹងមិនច្រើនទេ មនុស្សដែលស្អប់អ្នក នៅគ្រាន់តែ ចាំឈ្មោះរបស់អ្នកប៉ុណ្ណោះ ប៉ុន្តែមិនអាចចាំមុខរបស់អ្នកបាន តទៅទៀត មនុស្សដែលស្រឡាញ់អ្នកខ្លាំងបំផុត នៅពេល រំលឹកដល់អ្នក ក៏នឹងអង្គុយនឹកគិ