Posts

@..ខ្ញុំគឺខ្ញុំ

Image
 #អ្នកគឺជាខ្លួនឯង ១.ចេះគ្រប់គ្រងខ្លួនឯង ២.មោទកភាពចំពោះអ្វីដែលជាខ្លួនឯង ៣.ធ្វើអ្វីដែលនាំខ្លួនឱ្យរីកចម្រើន ៤.ចេះអភ័យទោសឱ្យខ្លួនឯង ៥.ពង្រឹងសមត្ថភាពខ្លួនឯងដើម្បីដោះស្រាយបញ្ហា ៦.មានគោលដៅសម្រាប់ជីវិតខ្លួនឯង ៧.មិនបង្កើតលេសនាំឱ្យខ្លួនធ្លាក់ក្នុងអវិជ្ជា ៨.គោរពនិងផ្តល់តម្លៃឱ្យខ្លួនឯង ៩.ជឿជាក់លើសមត្ថភាពខ្លួនឯង ១០.លើកទឹកចិត្តខ្លួនឯងជានិច្ច។ ដោយ៖ រាប់លានគំនិត..👌💓

កុំខ្វល់ កុំគិតមនុស្សដែលស្អប់អ្នកអី..!

Image
 👉ពិចារណាមើល...កុំគិត កុំខ្វល់មនុស្សដែលស្អប់អ្នកអី..! តើពេលណាអ្នកនឹងចាកចេញពីពិភពលោកមួយនេះ ? ប្រសិនបើថ្ងៃមួយ អ្នកស្លាប់ទៅ ថ្ងៃដំបូង..ដែលអ្នកស្លាប់ទៅហើយមនុស្សដែលស្អប់អ្នក - គេនឹងច្រៀងរាំលេង..យ៉ាងសប្បាយរីករាយបំផុត មនុស្សដែលស្រឡាញ់អ្នក មានតែទឹកភ្នែកហូរមិនឈប់ ។  👉ថ្ងៃទី២ ...សាកសពរបស់អ្នកត្រូវបានគេបញ្ចុះ ក្បាលបែរ ទៅទិសខាងលិច-មនុស្សដែលស្អប់អ្នក មើលទៅរណ្តៅសពរបស់អ្នកដោយញញឹម និងរីករាយយ៉ាងខ្លាំង ។  👉មនុស្សដែលស្រឡាញ់អ្នក ក្រោយពីបញ្ចុះសពរបស់អ្នកហើយ មិនហ៊ានបែរត្រឡប់មើលក្រោយ ដោយមិនអាចទប់ចិត្តរបស់ខ្លួនឯងបាន ។ មួយឆ្នាំក្រោយមក រាងកាយរបស់អ្នកចាប់ផ្តើមរលួយ ផ្នូររបស់អ្នក ប្រឈមនឹងពន្លឺថ្ងៃ ភ្លៀងនិងខ្យល់ ។  មនុស្សដែលស្អប់អ្នក ក្រោយពេលហូបអាហារ ក្រោយពេលផឹកទឹកតែ ក្រោយពេលផឹកស្រា ក៏នៅតែជេរអ្នកពេលខ្លះ ! មនុស្សដែលស្រឡាញ់អ្នកយប់ជ្រៅស្ងាត់ ទឹកភ្នែកក៏នៅតែ ហូរ មិនដឹងបង្ហាញអារម្មណ៍ជាមួយនរណា ។  ដប់ឆ្នាំក្រោយមក សពរបស់អ្នករលួយគ្មានសល់ នៅសល់ តែគំនរឆ្អឹងមិនច្រើនទេ មនុស្សដែលស្អប់អ្នក នៅគ្រាន់តែ ចាំឈ្មោះរបស់អ្នកប៉ុណ្ណោះ ប៉ុន្តែមិនអាចចាំមុខរបស់អ្នកបាន តទៅទៀត មនុស្សដែលស្រឡាញ់អ្នកខ្លាំងបំផុត នៅពេល រំលឹកដល់អ្នក ក៏នឹងអង្គុយនឹកគិ

👉កូនត្រូវចាំថា....

Image
 «កូនត្រូវចាំថា ៖» ១ »គ្មានឳពុកម្តាយណានៅជាមួយកូនរហូតទេ ២ »គ្មានគ្រូឯណានៅអប់រំទូន្មានយើងរហូតនោះទេ ៣ »គ្មាននាក់ណាមើលថែរក្សាយើងរហូតនោះទេ ៤ »គ្មានសប្បុរសណាឱ្យរបស់ដល់យើងរហូតទេ ៥ »គ្មានការជួបណាដែលមិនបែកគ្នានោះទេ  «ដូច្នេះមានតែខំប្រឹងប្រែងដោយខ្លួនឯងទេទើបល្អ»

៙..មនុស្សខ្លះចង់តែខ្ជិល..

Image
 #មនុស្សខ្លះចង់តែខ្ជិល... ១.ចង់មានបាន ប៉ុន្តែខ្ជិលធ្វើការរកស៉ី ២.ចង់ចេះដឹង ប៉ុន្តែខ្ជិលរៀនសូត្រអានសៀវភៅ ៣.ចង់ប្រឡងជាប់ ប៉ុន្តែខ្ជិលមើលមេរៀនធ្វើលំហាត់ ៤.ចង់បានការងារល្អ ប៉ុន្តែខ្ជិលប្រឹងប្រែងតស៊ូ ៥.ចង់ជោគជ័យក្នុងជីវិត ប៉ុន្តែខ្ជិលព្យាយាមពុះពារ ៦.ចង់បានក្តីសុខ ប៉ុន្តែខ្ជិលសាងអំពើល្អ ៧.ចង់បានលទ្ធផលល្អ ប៉ុន្តែខ្ជិលធ្វើហេតុល្អ ៨.ចង់បានសុខភាពល្អ ប៉ុន្តែខ្ជិលហាត់ប្រាណថែខ្លួន ៨.ចង់បានការគោរព ប៉ុន្តែខ្ជិលដាក់ខ្លួន ៩.ចង់បានកិត្តិយសល្អ ប៉ុន្តែខ្ជិលប្រព្រឹត្តរឿងល្អ ១០.ចង់បានមិត្តល្អ ប៉ុន្តែខ្ជិលរក្សាភាពស្មោះសរ។ ដោយ៖ Millionaire Idea-គំនិតសេដ្ឋី

រឹងមាំពេកសល់អ្វី?

Image
 រឹងមាំពេកសល់អ្វី ? ---------------- រឹងមាំពេក លែងសល់អីសោះណា រឹងមាំពេក ក្លាយជាមនុស្សឯកា រឹងមាំពេក ទៅណាមកណាតែម្នាក់ឯង រឹងមាំពេក គ្មានអ្នកណាយល់ចិត្ត រឹងមាំពេក គេគិតថាយើងមិនអី រឹងមាំពេក គ្មានអ្នកយល់អារម្មណ៍ រឹងមាំពេក ទឹកភ្នែកក៏លែងហូរ រឹងមាំពេក មានតែទ្រាំអត់ធ្មត់គ្រប់យ៉ាង រឹងមាំពេក បានត្រឹមនៅស្ងៀមស្ងាត់ រឹងមាំពេក ឈឺចាប់ក៏គ្មានអ្នកណាដឹង រឹងមាំពេក មានតែបន្តតាមយថាកម្ម ... 👉ប្រភពៈ The Extreme Reader

៙.ឥទ្ធិពលពាក្យមិនពិត

Image
 #ឥទ្ធិពលពាក្យមិនពិត ១.ពាក្យមិនពិតធ្វើឱ្យអ្នកដទៃឈឺចាប់ ២.ពាក្យមិនពិតនាំឱ្យអ្នកដទៃវិនាស ៣.ពាក្យមិនពិតនាំឱ្យអ្នកដទៃបាក់មុខ ៤.ពាក្យមិនពិតនាំឱ្យបាត់បង់មិត្តភាព ៥.ពាក្យមិនពិតនាំឱ្យមានជម្លោះ ៦.ពាក្យមិនពិតនាំឱ្យមានការបែកបាក់ ៧.ពាក្យមិនពិតនាំឱ្យខ្លួនបាត់បង់តម្លៃ ៨.ពាក្យមិនពិតនាំឱ្យមានការយល់ច្រឡំ ៩.ពាក្យមិនពិតនាំឱ្យមានទោស ១០.ពាក្យមិនពិតនាំឱ្យបាត់ទំនុកចិត្ត ១១.ពាក្យមិនពិតនាំឱ្យមានការស្អប់ ១២.ពាក្យមិនពិតនាំឱ្យបាត់ភាពជឿជាក់។ ពាក្យមិនពិតខ្លះក៏មានប្រយោជន៍ដែរ ប៉ុន្តែខាងលើនេះលើកយកតែពាក្យមិនពិតនាំឱ្យកើតជាបញ្ហាប៉ុណ្ណោះ។  ដោយ៖ Millionaire Idea-គំនិតសេដ្ឋី

គោលដៅជីវិត

Image
មនុស្សយើងម្នាក់ៗតែងតែមានក្តីស្រមៃ និងចង់ឲ្យក្តីស្រមៃរបស់ខ្លួនក្លាយជាការពិត ។  ប៉ុន្តែពួកយើងមិនអាចសម្រេចក្តីស្រមៃរបស់ខ្លួនឡើយព្រោះ ៖ -ពួកយើងមានក្តីស្រមៃតែខ្វះភាពក្លាហាន -យើងមានផ្នត់គំនិតល្អៗតែមិនហានបញ្ចេញ -យើងមានគម្រោង តែមិនហ៊ានជំនះជាមួយឧបសគ្គ -យើងមានសមត្ថភាព តែមិនបានយកមកប្រើប្រាស់ -យើងមានឱកាស តែមិនចេះចាប់យកឱកាស។