៙..មនុស្សខ្លះចង់តែខ្ជិល..
#មនុស្សខ្លះចង់តែខ្ជិល... ១.ចង់មានបាន ប៉ុន្តែខ្ជិលធ្វើការរកស៉ី ២.ចង់ចេះដឹង ប៉ុន្តែខ្ជិលរៀនសូត្រអានសៀវភៅ ៣.ចង់ប្រឡងជាប់ ប៉ុន្តែខ្ជិលមើលមេរៀនធ្វើលំហាត់ ៤.ចង់បានការងារល្អ ប៉ុន្តែខ្ជិលប្រឹងប្រែងតស៊ូ ៥.ចង់ជោគជ័យក្នុងជីវិត ប៉ុន្តែខ្ជិលព្យាយាមពុះពារ ៦.ចង់បានក្តីសុខ ប៉ុន្តែខ្ជិលសាងអំពើល្អ ៧.ចង់បានលទ្ធផលល្អ ប៉ុន្តែខ្ជិលធ្វើហេតុល្អ ៨.ចង់បានសុខភាពល្អ ប៉ុន្តែខ្ជិលហាត់ប្រាណថែខ្លួន ៨.ចង់បានការគោរព ប៉ុន្តែខ្ជិលដាក់ខ្លួន ៩.ចង់បានកិត្តិយសល្អ ប៉ុន្តែខ្ជិលប្រព្រឹត្តរឿងល្អ ១០.ចង់បានមិត្តល្អ ប៉ុន្តែខ្ជិលរក្សាភាពស្មោះសរ។ ដោយ៖ Millionaire Idea-គំនិតសេដ្ឋី